nireak

December 20, 2007

Filed under: ប៉ៃលិន

December 10, 2007

ទំហំផ្ទៃដីជំនាន់ព្រះបាទជ័យវរ្ម័នទី៧

Filed under: ប៉ៃលិន
 

ដីខ្មែរគឺដីកម្ម

»ដីអើយដីខ្មែរប្រែជាតូច

ទុក្ខអើយធំដូចលំហមេឃ

ទ្រូងកូនអួលផ្សាសែនសង្វេគ

ឃើញច្បាស់និងភ្នែកទុកសោកខ្មែរ។

»ទឹកភ្នែកកូនហូរពុំស្រាកស្រាន្ត

នឹកដល់ភូមិឋានចំការស្រែ

ស្រណោះខ្ទមស្លឹកកេរ្តិ៍ឪម៉ែ

បាក់បែកព្រោះតែភ្លើងសង្រ្គាម។

»កូនសែនតូចចិត្តនឹងវាសនា

កើតមកពេលណារងទុក្ខភ្លាម

ព្រោះខ្មែរចូលចិត្តបង្ហូរឈាម

គំរាមកាប់ចាក់ខ្មែរគ្នាឯង។

»កូនខ្មែរចេះតែសម្លាប់គ្នា

បែកបាក់សាមគ្គីគ្រប់កន្លែង

សព្វថ្ងៃកូនសែនព្រួយចំបែង

ខ្លាចក្រែងខ្មែរបាត់បង់ទឹកដី។

»ព្រោះជនបរទេសកើនចំនួន

ឯខ្មែរភៀសខ្លួនចាកបុរី

រត់នៅស្រុកគេទាំងប្រុសស្រី

មិនខ្ចីរវល់រឿងស្រុកទេស។

ព្រោះខ្មែរម្ចាស់ស្រុកបំផ្លាញជាតិ

បង្ករវិវាទប្រហែសធ្វេស

លក់សម្បត្តិជាតិឲ្យបរទេស

យកលេសថាធ្វើអភិវឌ្ឍ។

»ខ្មែរច្បាំងនឹងខ្មែររាប់ទសវត្ស

ញ៉ាំងឲ្យពលរដ្ឋក្ដៅក្រហាយ

កូនខ្មែររងគ្រោះមហន្តរាយ

ចាស់ក្មេងមេម៉ាយខ្វិនពិការ។

»បើខ្មែរនៅតែសម្លាប់ខ្មែរ

មិនកែចរិតកាចឫស្យា

ថ្ងៃមួយកូនខ្មែរយំស្រែកថា

ដីកេរ្តិ៍ដូនតា គឺដីកម្ម”៕

ដោយ បូ ផល់ ផែន

រក្សាសិទ្ធិដោយៈ សម្រស់ប៉ៃលិន